បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
ម៉ាកុស 7:33 - Khmer Christian Bible ព្រះអង្គនាំគាត់ទៅដាច់ឡែកពីបណ្ដាជន រួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ ស្ដោះទឹកមាត់ ហើយពាល់អណ្ដាតគាត់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏នាំបុរសនោះចេញទៅដោយឡែកពីហ្វូងមនុស្ស ដាក់ព្រះអង្គុលីរបស់ព្រះអង្គក្នុងត្រចៀកទាំងសងខាងរបស់គាត់ ហើយស្ដោះទឹកព្រះឱស្ឋ រួចពាល់អណ្ដាតរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ព្រះអង្គដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់ អាល់គីតាប អ៊ីសានាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន អ៊ីសាដាក់ម្រាមដៃក្នុងត្រចៀកគាត់ ហើយស្ដោះទឹកមាត់យកទៅផ្ដិតលើអណ្ដាតគាត់ |
បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គបានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ
ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»