ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 6:39 - Khmer Christian Bible

ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ក៏​បង្គាប់​ពួកគេ​ឲ្យប្រាប់​មនុស្ស​ទាំងអស់​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅលើ​ស្មៅ​ខៀវខ្ចី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​ពួក​គេ​អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក



ម៉ាកុស 6:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​


ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​


ព្រោះ​មាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំ​ពាន់​នាក់។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​មនុស្ស​ទាំងឡាយ​អង្គុយ​ចុះ»។​ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន​ណាស់​ ដូច្នេះ​ ពួកគេ​ក៏​អង្គុយ​ចុះ​ គឺ​មាន​គ្នា​ប្រហែល​ប្រាំ​ពាន់​នាក់​


ដ្បិត​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ​ គឺ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ដ​វិញ‍។​ ដូច​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​អស់​របស់​ពួកបរិសុទ្ធ​ដែរ​


ចូរ​ធ្វើ​ការ​ទាំង​អស់​ឲ្យ​បាន​សមរម្យ​ និង​ទៅ​តាម​លំដាប់​លំដោយ​ចុះ‍។​