Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​ពួក​គេ​អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះអង្គ​ក៏​បង្គាប់​ពួកគេ​ឲ្យប្រាប់​មនុស្ស​ទាំងអស់​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅលើ​ស្មៅ​ខៀវខ្ចី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌យេស៊ូ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។


ក្រោយ​ពី​ប្រាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​ផ្ទាល់​នឹង​ដី​ហើយ


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន? ចូរ​ទៅ​មើល​មើល៍»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។


ពួក​គេ​ក៏​អង្គុយ​ចុះ​ជា​ក្រុមៗ មាន​ក្រុម​ខ្លះ​មួយ​រយ​នាក់ និង​ក្រុម​ខ្លះ​ហាសិប​នាក់។


នៅ​ទី​នោះ មាន​បុរស​ប្រាំ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ឲ្យ​គេ​អង្គុយ​ជា​ជួរ​ទៅ ក្នុង​មួយ​ជួរ​ហា‌សិប​នាក់»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ចុះ​ទៅ»។ នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់។


ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ


តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម