អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ
ម៉ាកុស 5:4 - Khmer Christian Bible ព្រោះគេតែងដាក់ខ្នោះជើង និងចងគាត់ដោយច្រវាក់ តែគាត់បានកាច់ខ្នោះជើង និងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទីអស់ រួចគ្មានអ្នកណាម្នាក់ខ្លាំងអាចបង្ក្រាបគាត់បានទេ។ ព្រះគម្ពីរខ្មែរសាកល គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេបានដាក់ខ្នោះ ដាក់ច្រវាក់គាត់ជាច្រើនដង ប៉ុន្តែ គាត់ផ្ដាច់ច្រវាក់ ហើយកាច់បំបាក់ខ្នោះខ្ទេចខ្ទី គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ អាល់គីតាប គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្ដែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។ |
អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ
គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង
ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។