ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
ម៉ាកុស 5:31 - Khmer Christian Bible ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?» ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលព្រះអង្គថា៖ “លោកឃើញហ្វូងមនុស្សប្រជ្រៀតលោកហើយ ម្ដេចក៏សួរថា: ‘នរណាពាល់ខ្ញុំ?’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងតួនគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាតួនសួរថា អ្នកណាពាល់តួនដូច្នេះ?»។ |
ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
ព្រះយេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថា អំណាចបានចេញពីព្រះអង្គទៅ ព្រះអង្គក៏បែរទៅបណ្ដាជន និងមានបន្ទូលថា៖ «តើអ្នកណាបានពាល់អាវខ្ញុំ?»
ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
នៅពេលថ្ងៃចាប់ផ្ដើមជ្រេ សាវកទាំងដប់ពីរបានចូលមកជិតទូលព្រះអង្គថា៖ «សូមរំសាយបណ្ដាជនឲ្យទៅស្រុកភូមិ និងស្រែចម្ការនៅជុំវិញ ដើម្បីឲ្យពួកគេរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ដ្បិតកន្លែងនេះនៅដាច់ពីគេ»។