Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:31 - ព្រះគម្ពីរខ្មែរសាកល

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ “លោក​ឃើញ​ហ្វូងមនុស្ស​ប្រជ្រៀត​លោក​ហើយ ម្ដេចក៏​សួរថា​: ‘នរណា​ពាល់​ខ្ញុំ​?’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​ឃើញ​ហើយ​ថា បណ្ដាជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ ម្តេច​បាន​ជា​លោក​គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​តួន​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​សួរ​ថា អ្នក​ណា​ពាល់​តួន​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា ព្រះចេស្ដា​បាន​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​ងាក​នៅក្នុង​ហ្វូងមនុស្ស ហើយ​មានបន្ទូលថា​៖“នរណា​ពាល់​អាវ​ខ្ញុំ​?”។


ប៉ុន្តែ​ព្រះអង្គ​ទត​មើលជុំវិញ ដើម្បីឲ្យ​ឃើញ​អ្នក​ដែល​ធ្វើ​ការនេះ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“នរណា​ពាល់​ខ្ញុំ?”។ នៅពេល​ទាំងអស់គ្នា​បដិសេធ ពេត្រុស​ក៏​ទូលថា​៖ “លោកគ្រូ មនុស្សជាច្រើន​កំពុង​ចោមរោម ហើយ​ប្រជ្រៀត​លោក​!”។


លុះ​ថ្ងៃ​ជិត​លិច​ហើយ សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ស្រុកភូមិ​នានា​នៅ​ជុំវិញ រ​ក​កន្លែងស្នាក់នៅ និង​ស្បៀងអាហារ ពីព្រោះ​យើង​នៅ​ទីនេះ​ក្នុង​កន្លែង​ស្ងាត់ដាច់ពីគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម