មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
ម៉ាកុស 3:35 - Khmer Christian Bible ដ្បិតអ្នកណាដែលធ្វើតាមបំណងព្រះជាម្ចាស់ អ្នកនោះហើយជាម្ដាយ និងជាបងប្អូនប្រុសស្រីរបស់ខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី នឹងជាម្តាយខ្ញុំ។ អាល់គីតាប ដ្បិតអ្នកណាប្រព្រឹត្ដតាមអុលឡោះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ |
មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។
មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សឡើយ ផ្ទុយទៅវិញ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រិស្ដ ដោយធ្វើតាមបំណងរបស់ព្រះជាម្ចាស់អស់ពីចិត្ត
ដ្បិតអ្នករាល់គ្នាត្រូវមានការអត់ធ្មត់ ដើម្បីក្រោយពីធ្វើតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ អ្នករាល់គ្នានឹងទទួលបានអ្វីៗតាមសេចក្ដីសន្យា
ប៉ុន្ដែអ្នកណាដែលពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ជាក្រឹត្យវិន័យនៃសេរីភាព ហើយនៅខ្ជាប់ខ្ជួន ទាំងមិនភ្លេចសេចក្ដីដែលខ្លួនបានឮ ផ្ទុយទៅវិញ ប្រព្រឹត្ដតាម អ្នកនោះនឹងមានពរនៅក្នុងកិច្ចការដែលខ្លួនធ្វើ។
ដើម្បីឲ្យអំឡុងពេលរស់នៅខាងសាច់ឈាមដែលនៅសល់នេះ លែងរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀត ប៉ុន្ដែរស់នៅតាមបំណងរបស់ព្រះជាម្ចាស់វិញ។
ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។