ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 3:34 - Khmer Christian Bible

ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទត​មើល​អ្នក​ដែល​កំពុង​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំ​វិញ​ព្រះ‌អង្គ រួច​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​បង‌ប្អូន​របស់​ខ្ញុំ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​ងាក​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ទ្រង់ ដោយ​បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ នឹង​បង​ប្អូន​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ

សូមមើលជំពូក



ម៉ាកុស 3:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​នាង​ថា៖​ «កុំ​ខ្លាច​អី!​ ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា​ ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេ​ចុះ​ ហើយ​ពួក​គេ​នឹង​ជួប​ខ្ញុំ​នៅ​ទី​នោះ»។​


ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ?»​


ព្រះអង្គ​ឆ្ងល់​ពី​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ហើយ​ក៏​យាង​ទៅ​បង្រៀន​ក្នុង​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​នោះ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កុំ​ពាល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​នៅ​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​ទៅ​ឯ​ពួក​បងប្អូន​របស់​ខ្ញុំ​ ហើយ​ប្រាប់​ពួកគេ​ថា​ ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះ​របស់​ខ្ញុំ​ ហើយ​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ដែរ»។​


ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​