Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:33 - Khmer Christian Bible

33 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​នរណា​ជា​ម្ដាយ និង​ជា​បងប្អូន​របស់ខ្ញុំ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បងប្អូន​ខ្ញុំ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​បង​ប្អូន​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីសា​មាន​ប្រសាសន៍​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង​ប្អូន​ខ្ញុំ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​


បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ គេ​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បង​ប្អូន​លោក​កំពុង​តែ​រក​លោក​នៅ​ខាង​ក្រៅ​»


ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​


តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​


ប៉ុន្ដែ​ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ឪពុក​ម្ដាយ​ថា៖​ «ហេតុអ្វី​បាន​ជា​ពុក​ម៉ែ​តាម​រក​ខ្ញុំ​ដូច្នេះ​ តើ​ពុក​ម៉ែ​មិន​ដឹង​ទេ​ឬ​ថា​ ខ្ញុំ​ត្រូវ​នៅ​ជាប់​ក្នុង​កិច្ចការ​នៃ​ព្រះវរបិតា​របស់​ខ្ញុំ?»។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្តាយ​អើយ!​ តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំ​ ព្រមទាំង​អ្នក​ម្តាយ​ដែរ?​ ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ»​


ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ ក៏​ឥឡូវ​នេះ​ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​បែប​នោះ​ទៀត​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម