ម៉ាកុស 2:27 - Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ ព្រះគម្ពីរខ្មែរសាកល រួចព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកផារិស៊ីថា៖ «ព្រះបានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅពួកផារិស៊ីថា ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «អុលឡោះបានបង្កើតថ្ងៃជំអាត់ ដើម្បីជាប្រយោជន៍ដល់មនុស្ស ទ្រង់មិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃជំអាត់ឡើយ។ |
រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?»
បើធ្វើពិធីកាត់ស្បែកឲ្យមនុស្សម្នាក់នៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសគម្ពីរវិន័យរបស់លោកម៉ូសេ ចុះដូចម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ដោយព្រោះតែខ្ញុំបានប្រោសរូបកាយទាំងមូលរបស់មនុស្សម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ?
ដូច្នេះ អ្វីៗទាំងអស់ជាប្រយោជន៍សម្រាប់អ្នករាល់គ្នាដើម្បីឲ្យព្រះគុណមានកាន់តែហូរហៀរដល់មនុស្សជាច្រើន និងឲ្យមានការអរព្រះគុណកាន់តែច្រើនសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ