យ៉ូហាន 7:23 - Khmer Christian Bible23 បើធ្វើពិធីកាត់ស្បែកឲ្យមនុស្សម្នាក់នៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសគម្ពីរវិន័យរបស់លោកម៉ូសេ ចុះដូចម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ដោយព្រោះតែខ្ញុំបានប្រោសរូបកាយទាំងមូលរបស់មនុស្សម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រិត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី សូមមើលជំពូកអាល់គីតាប23 បើអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់ តែឥតបំពានលើហ៊ូកុំរបស់ណាពីម៉ូសាទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយនាក់ទាំងមូលឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ? សូមមើលជំពូក |