កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
ម៉ាកុស 16:8 - Khmer Christian Bible ពួកនាងបានរត់ចេញពីផ្នូរទាំងភ័យញាប់ញ័រ ហើយមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។ ព្រះគម្ពីរខ្មែរសាកល ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងក៏រត់ចេញពីផ្នូរទាំងភ័យញ័រ ហើយស្រឡាំងកាំង ក៏មិនបាននិយាយអ្វីប្រាប់អ្នកណាសោះ ព្រោះពួកនាងភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្ដីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។ អាល់គីតាប ស្ដ្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ |
កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះចប់សព្វគ្រប់ហើយ បណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
រួចចូរទៅប្រាប់ពួកសិស្ស និងលោកពេត្រុសថា ព្រះអង្គកំពុងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានប្រាប់»
កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាឃើញមុនគេ គឺស្ដ្រីម្នាក់នេះហើយ ដែលព្រះអង្គបានបណ្ដេញអារក្សចំនួនប្រាំពីរចេញពីនាង
កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅតាមឡើយ ហើយកុំជម្រាបសួរអ្នកណានៅតាមផ្លូវឲ្យសោះ។