ម៉ាកុស 15:37 - Khmer Christian Bible ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំង ហើយបានផុតដង្ហើមទៅ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវបានបន្លឺសំឡេងយ៉ាងខ្លាំង រួចក៏ផុតដង្ហើមទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏ស្រែកយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ អាល់គីតាប រីឯអ៊ីសាវិញ គាត់បន្លឺសំឡេងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ |
មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់»
ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។
ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។