ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
ម៉ាកុស 14:3 - Khmer Christian Bible ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារក្នុងផ្ទះលោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី នោះមានស្ដ្រីម្នាក់បានមក ទាំងកាន់ដបដាក់ប្រេងក្រអូបទេពិ្វរូសុទ្ធ ដែលមានតម្លៃបំផុតផង ហើយនាងបានបំបែកដបនោះ ចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់នៅបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងគង់នៅតុអាហារ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវដែលមានប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃ។ នាងបំបែកដបថ្មកែវនោះ ហើយចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគង់នៅភូមិបេតថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ អាល់គីតាប អ៊ីសានៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលអ៊ីសាកំពុងពិសាអាហារ មានស្ដ្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើរូបកាយរបស់អ៊ីសា។ |
ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា ក៏និយាយថា៖ «តើហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ?
នាងម៉ារាគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលើព្រះអម្ចាស់ ព្រមទាំងបានជូតបាទាព្រះអង្គដោយសក់របស់នាង រីឯឡាសារដែលមានជំងឺជាប្អូនប្រុសរបស់នាង