ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?»
ម៉ាកុស 13:3 - Khmer Christian Bible កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេបានសួរព្រះអង្គដោយឡែកថា៖ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា អាល់គីតាប អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖ |
ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?»
បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់
កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ
កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»
«សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះបម្រុងនឹងបានសម្រេច?»
ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនលោកយ៉ាកុប។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេ