Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:33 - Khmer Christian Bible

33 ព្រះអង្គ​ក៏​យក​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​តាន​តឹង​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ព្រះអង្គ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ​។ ពេលនោះ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​មានព្រះទ័យ​ភ័យស្លុត និង​ថប់បារម្ភយ៉ាងខ្លាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ‌អង្គ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​តាន​តឹង ហើយ​តប់​ប្រមល់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីសា​នាំ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ​អ៊ីសា​ចាប់​ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​


ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួក​នាង​ថា៖​ «កុំ​ភ័យ​អី!​ អ្នក​រាល់គ្នា​កំពុង​រក​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ​


ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​ដើរ​តាម​ព្រះអង្គ​ទេ​ លើក​លែង​តែ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប។​


ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ទាំង​រត់​ទៅ​ទទួល​ព្រះអង្គ​


ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូប​រាង​ប្លែក​នៅ​ចំពោះ​មុខ​ពួកគេ​


ហើយ​កាល​ព្រះអង្គ​ខ្វល់ខ្វាយ​ជា​ពន់ពេក​ ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត​ ញើស​របស់​ព្រះអង្គ​ត្រលប់​ដូចជា​តំណក់​ឈាម​កំពុង​ស្រក់​មក​លើ​ដី។​


កាល​ព្រះយេស៊ូ​គង់​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ​ ព្រះអង្គ​បាន​ថ្វាយ​ការ​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ដោយ​សំឡេង​ខ្លាំងៗ​ ទាំង​ទឹកភ្នែក​ដល់​ព្រះជាម្ចាស់​ ដែល​អាច​សង្រ្គោះ​ព្រះអង្គ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​ ហើយ​ដោយ​ព្រោះ​ការ​គោរព​កោតខ្លាច​របស់​ព្រះអង្គ​ នោះ​ព្រះជាម្ចាស់​ក៏​ឆ្លើយ​តប​នឹង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម