ម៉ាកុស 12:5 - Khmer Christian Bible គាត់ចាត់ម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានសម្លាប់អ្នកនោះ ហើយបាវបម្រើផ្សេងទៀតជាច្រើន ខ្លះត្រូវគេវាយដំ និងខ្លះទៀតត្រូវគេសម្លាប់ ព្រះគម្ពីរខ្មែរសាកល ម្ចាស់ចម្ការចាត់ម្នាក់ទៀតឲ្យទៅ ពួកគេក៏សម្លាប់ម្នាក់នោះ។ លោកចាត់អ្នកផ្សេងទៀតជាច្រើន ពួកគេក៏វាយខ្លះ និងសម្លាប់ខ្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់ចាត់ម្នាក់ទៀតឲ្យទៅ ហើយគេសម្លាប់អ្នកនោះ ក៏ប្រព្រឹត្តចំពោះអ្នកបម្រើជាច្រើនផ្សេងទៀតដូចគ្នា ខ្លះត្រូវគេវាយ ហើយខ្លះទៀតត្រូវគេសម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចាត់ម្នាក់ទៀត តែគេសំឡាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសំឡាប់ចោល អាល់គីតាប ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ |
ឱក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
ចូរមានអំណរ ហើយរីករាយជាខ្លាំងឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ព្រោះគេបានបៀតបៀនអ្នកនាំព្រះបន្ទូលដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
ហើយគាត់ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅឯពួកគេម្ដងទៀត តែពួកគេបានវាយក្បាលបាវនោះទាំងប្រមាថទៀតផង
គាត់នៅមានកូនប្រុសជាទីស្រឡាញ់ម្នាក់ទៀត នៅទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅឯពួកគេដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
ចូរមានសេចក្ដីមេត្ដាករុណា ដូចដែលព្រះវរបិតារបស់អ្នករាល់គ្នាមានក្ដីមេត្ដាករុណាដែរ។