បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»
ម៉ាកុស 11:9 - Khmer Christian Bible អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ អាល់គីតាប អស់អ្នកដែលដើរហែហមអ៊ីសាពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! |
បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេចាប់ពីពេលនេះតទៅ រហូតទាល់តែអ្នករាល់គ្នានិយាយថា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់»។
មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ
នោះពួកគេ ក៏យកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល!»
ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!»