ដូច្នេះបើអ្នកនាំតង្វាយមកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក
ម៉ាកុស 11:25 - Khmer Christian Bible ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ ព្រះគម្ពីរខ្មែរសាកល ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ អត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ អាល់គីតាប ម្យ៉ាងទៀតពេលឈរថ្វាយបង្គំ បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កាអត់ទោសឲ្យអ្នករាល់គ្នា»។ [ |
ដូច្នេះបើអ្នកនាំតង្វាយមកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក
សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងទីសាធារណៈ ដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ
អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។
ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។
ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។
ចូរមានចិត្ដសប្បុរសចំពោះគ្នាទៅវិញទៅមក និងមានចិត្ដអាណិតអាសូរ ព្រមទាំងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដដែរ។
ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ
ដ្បិតការជំនុំជម្រះគ្មានសេចក្ដីមេត្ដាករុណាទេ ចំពោះអស់អ្នកដែលគ្មានសេចក្ដីមេត្ដាករុណា ប៉ុន្ដែសេចក្ដីមេត្ដាករុណានឹងឈ្នះការជំនុំជម្រះ។
អ្នកទាំងនេះជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលឈរនៅពីមុខព្រះអម្ចាស់នៃផែនដី។