ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់
ម៉ាកុស 11:2 - Khmer Christian Bible ទាំងមានបន្ទូលទៅពួកគេថា៖ «ចូរទៅក្នុងភូមិនៅទល់មុខអ្នក ពេលចូលទៅដល់ក្នុងភូមិភ្លាម អ្នកនឹងឃើញកូនលាមួយក្បាលដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយវា ហើយដឹកវាមក ព្រះគម្ពីរខ្មែរសាកល ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ។ នៅពេលចូលក្នុងភូមិនោះភ្លាម ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅខាងមុខអ្នករាល់គ្នានោះទៅ ហើយពេលចូលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយចងទុកនៅទីនោះ ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយ ហើយដឹកវាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក អាល់គីតាប «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ |
ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់
ប្រសិនបើអ្នកណានិយាយមកអ្នកថា ហេតុអ្វីធ្វើដូច្នេះ? ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងបញ្ជូនវាមកទីនេះវិញភ្លាម»