Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:3 - Khmer Christian Bible

3 ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​ម្ដេចក៏​ធ្វើ​ដូច្នេះ ចូរ​ប្រាប់ថា​: ‘ព្រះអម្ចាស់​ត្រូវការ​វា​ហើយ​ព្រះអង្គ​នឹង​ឲ្យ​វា​មក​ទីនេះ​វិញ​ភ្លាម’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “អ៊ីសា‌ជាអម្ចាស់​ត្រូវ​ការ​វា តែ​គាត់​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​អ្នក​ ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​វា​ ហើយ​ដឹក​វា​មក​


ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​


គាត់​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​នូវ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ ចូរ​រៀប​ចំ​សម្រាប់​ពួក​យើង​នៅ​ទី​នោះ​ចុះ»។​


បន្ទាប់មក​ ពួកគេ​បាន​អធិស្ឋាន​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​យល់ចិត្ដ​មនុស្ស​គ្រប់គ្នា​ សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ ព្រះអង្គ​ជ្រើសរើស​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​


អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល​ បាន​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ជា​ព្រះអម្ចាស់​លើ​ទាំង​អស់​


ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​


ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម