ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
ម៉ាកុស 11:16 - Khmer Christian Bible ហើយព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សែងទំនិញឆ្លងកាត់ព្រះវិហារទេ ព្រះគម្ពីរខ្មែរសាកល ហើយព្រះអង្គមិនព្រមឲ្យអ្នកណាយករបស់របរឆ្លងកាត់ព្រះវិហារឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ អាល់គីតាប អ៊ីសាមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាម៉ាស្ជិទឡើយ។ |
ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
ទាំងមានបន្ទូលបង្រៀនពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកទេឬអីថា ដំណាក់របស់យើងត្រូវហៅថា ដំណាក់សម្រាប់ជនជាតិទាំងអស់អធិស្ឋាន? ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះត្រលប់ជាសំបុកចោរវិញ»