ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 1:9 - Khmer Christian Bible

នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​មក​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​ក្នុង​ទន្លេយ័រដាន់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ព្រះ​យេស៊ូវ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ហើយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ អ៊ីសា​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា ក្នុង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក



ម៉ាកុស 1:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មក​ដល់​ គាត់​បាន​តាំង​លំនៅ​ក្នុង​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត​ ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។​


ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​


បន្ទាប់មក​ ព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ ហើយ​ព្រះអង្គ​បាន​ស្ដាប់​បង្គាប់​ពួកគេ​ ឯ​ម៉ារា​បាន​រក្សា​ហេតុ​ការណ៍​ទាំង​អស់​ទុក​ក្នុង​ចិត្ដ។​


គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជទឹក​រហូត​ដល់​ថ្ងៃ​ ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ​ គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើ​ជា​សាក្សី​ជាមួយ​យើង​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ»។​