Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​មក​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​ក្នុង​ទន្លេយ័រដាន់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នៅ​គ្រា​នោះ ព្រះ​យេស៊ូវ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ហើយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 នៅ​គ្រា​នោះ អ៊ីសា​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា ក្នុង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​តាំង​ទី​លំនៅ នៅ​ភូមិ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ថា «គេ​នឹង​ហៅ​ទ្រង់​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។


កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក នឹង​ព្រះ‌វិញ្ញាណ​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប


ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។


ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសា‌រ៉ែត ជា​មួយ​នឹង​គាត់​វិញ ហើយ​បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់ ឯ​មាតា​ទ្រង់ បាន​កំណត់​រឿង​ទាំង​នោះ​ទុក​នៅ​តែ​ក្នុង​ចិត្ត


ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម