ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
ភីលីព 2:28 - Khmer Christian Bible ហេតុនេះហើយបានជាខ្ញុំរូតរះចាត់គាត់ឲ្យមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរនៅពេលជួបគាត់ម្ដងទៀត ហើយខ្ញុំក៏បានធូរស្បើយពីទុក្ខព្រួយដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំខ្នះខ្នែងកាន់តែខ្លាំងនឹងចាត់គាត់ឲ្យមក ដើម្បីឲ្យអ្នករាល់គ្នាបានអរសប្បាយនៅពេលជួបគាត់ម្ដងទៀត ហើយឲ្យខ្ញុំបានឈប់ព្រួយចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ដោយឃើញគាត់ម្តងទៀត ហើយខ្ញុំក៏បានធូរស្បើយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបានអន់ព្រួយដែរ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ដ។ |
ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
ដោយព្រួយចិត្តចំពោះពាក្យដែលគាត់និយាយថា ពួកគេនឹងលែងឃើញមុខគាត់ទៀតហើយ រួចពួកគេក៏ជូនដំណើរគាត់ទៅដល់សំពៅ។
ដូច្នេះខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកុំឲ្យខ្ញុំមានការព្រួយចិត្ដដោយសារអស់អ្នកដែលគួរធ្វើឲ្យខ្ញុំត្រេកអរនៅពេលខ្ញុំមកដល់។ ខ្ញុំជឿជាក់ចំពោះអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ ជាអំណររបស់អ្នកទាំងអស់គ្នាដែរ។
ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ
គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។