Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:29 - Khmer Christian Bible

29 ចូរ​ទទួល​គាត់​នៅ​ក្នុង​ព្រះអម្ចាស់​ដោយ​អំណរ​គ្រប់​យ៉ាង​ ហើយ​ចូរ​គោរព​មនុស្ស​បែប​នេះ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដោយហេតុនេះ សូម​ទទួល​គាត់​ក្នុង​ព្រះអម្ចាស់​ដោយ​គ្រប់ទាំង​អំណរ ហើយ​ឲ្យតម្លៃ​មនុស្ស​បែបនេះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 សូម​ទទួល​គាត់​ទុក​ដូច​ជា​បងប្អូន​រួម​ជំនឿ ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 សូម​ទទួល​គាត់​ទុក​ដូច​ជា​បង​ប្អូន​រួម​ជំនឿដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង

សូមមើលជំពូក ចម្លង




ភីលីព 2:29
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អស់​អ្នក​ដែល​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ពី​ក្រុង​នោះ​ ចូរ​រលាស់​ធូ​លី​ដី​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួកគេ»​


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ​ អ្នក​នោះ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ ​អ្នក​នោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​


ជា​រៀង​រាល់​ថ្ងៃ​ ពួកគេ​បាន​ជួបជុំ​គ្នា​ជា​បន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ ហើយ​នៅ​តាម​ផ្ទះ​ ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយ​គ្នា​ដោយ​ចិត្ដ​រីករាយ​ និង​ស្មោះត្រង់​


ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​


ដូច្នេះ​ហើយ​ក៏​មាន​អំណរ​ជា​ខ្លាំង​នៅ​ក្នុង​ក្រុង​នោះ។​


តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​ឲ្យ​ស័ក្ដិសម​ជា​ពួក​បរិសុទ្ធ​ ព្រមទាំង​ចាំ​ជួយ​នាង​ក្នុង​គ្រប់​បញ្ហា​ដែល​នាង​ត្រូវការ​អ្នក​រាល់គ្នា​ ដ្បិត​នាង​បាន​ជួយ​មនុស្ស​ជាច្រើន​ ព្រមទាំង​ខ្ញុំ​ដែរ។​


បើ​ធីម៉ូថេ​មក​ដល់​ ចូរ​ធានា​ថា​ គាត់​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ដោយ​ឥត​បារម្ភ​ ព្រោះ​គាត់​ក៏​បម្រើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ​


ហើយ​ពួកគេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​ និង​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​ធូរស្បើយ​ ដូច្នេះ​ ចូរ​ទទួល​ស្គាល់​មនុស្ស​បែប​នេះ​ចុះ‍។​


ដ្បិត​មិន​មែន​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ប៉ុន្ដែ​ជា​អ្នក​ដែល​ព្រះជាម្ចាស់​លើក​តម្កើង​វិញ។​


សូម​ទទួល​យើង​ផង​ យើង​មិន​បាន​ធ្វើខុស​នឹង​អ្នកណា​ទេ​ យើង​មិន​បាន​បំផ្លាញ​អ្នកណា​ទេ​ ហើយ​យើង​ក៏​មិន​បាន​បោកប្រាស់​អ្នកណា​ដែរ។​


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រូតរះ​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួប​គាត់​ម្ដង​ទៀត​ ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ពី​ទុក្ខព្រួយ​ដែរ។​


លោក​អើរីស្ដាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ និង​ម៉ាកុស​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ចំពោះ​ម៉ាកុស​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​ គឺ​ពេល​ណា​គាត់​មក​ដល់​ ចូរ​អ្នក​រាល់គ្នា​ទទួល​គាត់​ចុះ។​


ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​អង្វរ​អ្នក​រាល់គ្នា​ ចូរ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ទាំង​ដឹកនាំ​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​ និង​ដាស់​តឿន​អ្នក​រាល់គ្នា​


ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន។​


​ចូរ​ស្ដាប់បង្គាប់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ហើយ​ចុះ​ចូល​នឹង​អ្នក​ទាំង​នោះ​ចុះ​ ដ្បិត​ពួកគេ​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ក្នុង​នាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់ព្រះជាម្ចាស់។​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ​ មិន​មែន​ដោយ​ថ្ងូរ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ឡើយ។


ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម