នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។
ទីតុស 2:14 - Khmer Christian Bible ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ អាល់គីតាប អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។ |
នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។
ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
លោកស៊ីម៉ូនបានប្រាប់រួចហើយអំពីរបៀបដែលតាំងពីដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ
ព្រះអង្គរាប់យើង និងពួកគេមិនខុសប្លែកគ្នាឡើយ គឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
គឺព្រះយេស៊ូគ្រិស្ដបានប្រគល់អង្គទ្រង់សម្រាប់បាបរបស់យើង ដើម្បីសង្គ្រោះយើងឲ្យរួចពីលោកិយដ៏អាក្រក់នាបច្ចុប្បន្ន ស្របតាមបំណងរបស់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់យើង
ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង
ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គ ដែលធ្វើការទាំងអស់ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ
ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
ផ្ទុយទៅវិញ ត្រូវតុបតែងខ្លួនដោយអំពើល្អឲ្យសមជាស្រ្ដីដែលប្រកាសខ្លួនថាជាអ្នកកោតខ្លាចព្រះជាម្ចាស់។
ព្រះអង្គបានប្រគល់អង្គទ្រង់ទុកជាថ្លៃលោះសម្រាប់មនុស្សទាំងអស់ គឺជាសេចក្ដីបន្ទាល់ដែលប្រទានមកនៅពេលកំណត់។
ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង
ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្ដិល្អ។
នោះឈាមរបស់ព្រះគ្រិស្ដដែលបានថ្វាយអង្គទ្រង់ទុកជាតង្វាយដ៏ឥតសៅហ្មងដល់ព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចវិញ កាន់តែធ្វើឲ្យមនសិការរបស់យើងស្អាតពីកិច្ចការខាងឯសេចក្ដីស្លាប់ទៅទៀត ដើម្បីឲ្យបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់
ចូរចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាវិញ ឱមនុស្សបាបអើយ! ចូរលាងដៃឲ្យបានស្អាតចុះ ឱមនុស្សមានចិត្តពីរអើយ! ចូរជម្រះចិត្តឲ្យបានបរិសុទ្ធចុះ។
ទាំងដឹងថា អ្នករាល់គ្នាបានទទួលការលោះឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបន្ដពីដូនតារបស់អ្នករាល់គ្នានោះ មិនមែនដោយរបស់ដែលត្រូវពុករលួយដូចជាមាស ឬប្រាក់ឡើយ
អ្នករាល់គ្នាបានជម្រះចិត្ដរបស់ខ្លួនឲ្យបានបរិសុទ្ធដោយស្ដាប់បង្គាប់តាមសេចក្ដីពិត ដើម្បីឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំងដោយចិត្ដបរិសុទ្ធចុះ
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ
ប៉ុន្ដែបើយើងដើរក្នុងពន្លឺដូចដែលព្រះអង្គគង់នៅក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់ព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ក៏សំអាតយើងពីបាបទាំងអស់ផង។
ប៉ុន្ដែបើយើងទទួលសារភាពបាបរបស់យើង នោះព្រះអង្គស្មោះត្រង់ និងសុចរិត ព្រះអង្គនឹងលើកលែងទោសបាបរបស់យើង ព្រមទាំងសំអាតយើងពីអំពើទុច្ចរិតទាំងអស់ផង។
បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះយើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។
ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ
អ្នកទាំងនោះក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្ដិសមនឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេសសម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ