Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 2:10 - Khmer Christian Bible

10 ផ្ទុយ​ទៅ​វិញ​ ត្រូវ​តុបតែង​ខ្លួន​ដោយ​អំពើ​ល្អ​ឲ្យ​សម​ជា​ស្រ្ដី​ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 គឺ​ដោយ​ការធ្វើល្អ​វិញ ដែល​សមគួរ​នឹង​ស្ត្រី​ដែល​ថា​ខ្លួនឯង​គោរពព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តែ​ត្រូវ​តុប‌តែង​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តែ​ត្រូវ​តុប‌តែង​ខ្លួន ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ដ្រី​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 2:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​


ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​


ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​


ត្រូវ​ឲ្យ​ស្រីៗ​រៀន​ដោយ​ស្ងៀមស្ងាត់​ និង​ចុះ​ចូល​ទាំង​ស្រុង។​


រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តុប​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​ សុភាព​រាបសា​ មិន​ឆើត​ឆាយ​ ហើយ​មិន​មែន​ដោយ​ក្រង​សក់​ ពាក់​មាស​ ពាក់​គជ់​ ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ​


ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ពួកអ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។​ ការ​ទាំង​នេះ​ជា​ការ​ប្រសើរ​ និង​មាន​ប្រយោជន៍​ដល់​មនុស្ស។​


ទាំង​មាន​កិរិយា​ល្អ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​ចុះ​ ដើម្បី​ឲ្យគេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​ប្រោសលោះ​ ដោយ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា​ ទោះបី​គេ​ធ្លាប់​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ដ​អាក្រក់​ក៏​ដោយ។​


បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ ការ​បម្រើ​ និង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ ការ​ប្រព្រឹត្ដិ​របស់​អ្នក​នៅ​គ្រា​ចុងក្រោយ​នេះ​ប្រសើរ​ជាង​មុន​ទៅ​ទៀត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម