ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
កូឡុស 2:8 - Khmer Christian Bible ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ ព្រះគម្ពីរខ្មែរសាកល ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្តទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ អាល់គីតាប ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមអាល់ម៉ាហ្សៀសទេ |
ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរ និងខាងគណៈស្ទអ៊ីកខ្លះ បានជជែកដេញដោលជាមួយលោកប៉ូលដែរ គឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះ ចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយអំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ] ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូ និងការរស់ឡើងវិញរបស់ព្រះអង្គ។
នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់ និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នាបានទទួល គឺចូរនៅឲ្យឆ្ងាយពីពួកគេ
ប៉ុន្ដែចូរប្រយ័ត្នក្រែងលោ សិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ
និងអស់ទាំងកម្ពស់ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រិស្ដ
ខ្ញុំបានចម្រើនឡើងខាងឯសាសនាយូដាលើសជាងពួកអ្នកដែលមានអាយុស្រករខ្ញុំជាច្រើននៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយកាន់តែប្ដូរផ្ដាច់ខ្លាំងបំផុតចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ
ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ?
ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។
កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតដោយព្រោះសេចក្ដីទាំងនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមានចំពោះពួកកូនៗដែលមិនស្ដាប់បង្គាប់។
ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នាឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ
បើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រិស្ដ ហើយរួចផុតពីគោលការណ៍បឋមរបស់លោកិយនេះមែន ហេតុអ្វីបានជាអ្នករាល់គ្នាហាក់ដូចជារស់នៅក្នុងលោកិយដោយចុះចូលនឹងបញ្ញត្ដិទាំងឡាយ ដូចជា
បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីបង្រៀនរបស់មនុស្សដែលសាបសូន្យទៅតាមការប្រើប្រាស់។
បញ្ញត្ដិទាំងនោះទំនងដូចជាមានប្រាជ្ញាដោយឲ្យថ្វាយបង្គំស្ម័គ្រចិត្ដ បន្ទាបខ្លួន និងលត់ដំរូបកាយជាដើម ប៉ុន្ដែគ្មានតម្លៃអាចតទល់នឹងចំណង់របស់សាច់ឈាមបានឡើយ។
ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង
រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ
កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។
បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់នោះឡើយ
ទាំងដឹងថា អ្នករាល់គ្នាបានទទួលការលោះឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបន្ដពីដូនតារបស់អ្នករាល់គ្នានោះ មិនមែនដោយរបស់ដែលត្រូវពុករលួយដូចជាមាស ឬប្រាក់ឡើយ
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់អូសទាញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ
ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងបានធ្វើនោះ គឺឲ្យទទួលបានរង្វាន់ដ៏ពេញលេញវិញ។