ព្រះអង្គចូលទៅជិត រួចក៏ចាប់ដៃលើកគាត់ឡើង គាត់ក៏បានជាពីគ្រុន ហើយបម្រើពួកគេ។
កិច្ចការ 9:41 - Khmer Christian Bible គាត់ក៏ហុចដៃទៅនាង ព្រមទាំងបានលើកនាងឡើង ហើយហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយឲ្យមក រួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏លូកដៃ លើកនាងឲ្យឈរ រួចហៅពួកវិសុទ្ធជន និងស្ត្រីមេម៉ាយមក ប្រគល់ឌ័រកាសដែលរស់ឡើងវិញដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមក បង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ហុចដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ នឹងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់ អាល់គីតាប គាត់ចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ដ្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។ |
ព្រះអង្គចូលទៅជិត រួចក៏ចាប់ដៃលើកគាត់ឡើង គាត់ក៏បានជាពីគ្រុន ហើយបម្រើពួកគេ។
ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករបាននៅជាមួយស្ដ្រីនោះ។
បុរសនោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចព្រះអង្គបានប្រគល់អ្នកកំលោះនោះឲ្យម្ដាយរបស់គាត់វិញ
ហើយពួកគេក៏នាំយុវជនដែលមានជីវិតនោះទៅវិញ ទាំងទទួលបានការកម្សាន្ដចិត្ដជាខ្លាំង។
រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ
នៅគ្រានោះ ពេលពួកសិស្សកំពុងកើនចំនួនឡើង នោះពួកជនជាតិយូដាដែលនិយាយភាសាក្រេកបាននិយាយរអ៊ូរទាំចំពោះជនជាតិយូដាដែលនិយាយភាសាហេព្រើរថា ការចែកអាហារប្រចាំថ្ងៃដល់ពួកស្ដ្រីមេម៉ាយរបស់ពួកគេមិនបានដិតដល់ទេ។
ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថា គាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម
រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។
រីឯស្រ្ដីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ