ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
កិច្ចការ 9:40 - Khmer Christian Bible ពេលនោះ លោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នា ហើយគាត់ក៏លុតជង្គង់អធិស្ឋាន រួចគាត់ក៏បែរទៅឯសព ហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះ នាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឲ្យពួកគេទាំងអស់គ្នាចេញទៅខាងក្រៅ ពេត្រុសក៏លុតជង្គង់អធិស្ឋាន រួចបែរមករកសព និយាយថា៖ “តេប៊ីថាអើយ ចូរក្រោកឡើង!”។ ពេលនោះ នាងក៏បើកភ្នែក ហើយនៅពេលឃើញពេត្រុស នាងក៏ក្រោកអង្គុយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ ក៏លុតជង្គង់អធិស្ឋាន រួចគាត់បែរខ្លួនទៅឯរូបបុគ្គលនោះ និយាយថា តេប៊ីថាអើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ អាល់គីតាប ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។ |
ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
ពេលបណ្ដេញបណ្ដាជនទៅក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។
ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»
រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖
ពេលលោកប៉ូលនិយាយសេចក្ដីទាំងនេះរួចហើយ គាត់ក៏លុតជង្គង់អធិស្ឋានជាមួយពួកគេទាំងអស់គ្នា
ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
ពេលនោះឪពុកលោកពូព្លាសបានដេកគ្រុន ទាំងមានរោគមួល លោកប៉ូលចូលទៅអធិស្ឋានដាក់ដៃលើគាត់ប្រោសគាត់ឲ្យជា។
រួចគាត់ក៏លុតជង្គង់ចុះ ហើយស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់នឹងពួកគេចំពោះបាបនេះអី!» កាលបាននិយាយដូច្នេះហើយ គាត់ក៏ស្លាប់ទៅ។