Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:54 - Khmer Christian Bible

54 ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ ទាំង​ស្រែក​ហៅ​ថា៖​ «នាង​តូច​អើយ!​ ក្រោក​ឡើង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

54 ប៉ុន្តែ​ព្រះអង្គ​បាន​កាន់​ដៃ​នាង ហើយ​ស្រែកឡើង​ថា៖“កូន​អើយ ចូរ​ក្រោកឡើង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ប៉ុន្ដែ ព្រះ‌អង្គ​ចាប់​ដៃ​នាង ហើយ​ស្រែក​ហៅ​ថា៖ «នាង​តូច​អើយ! ក្រោក​ឡើង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

54 អ៊ីសា​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។

សូមមើលជំពូក ចម្លង




លូកា 8:54
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​


ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​


ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​


តែ​ព្រះយេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​ក៏​ឈរ​ឡើង។​


ពេល​មក​ដល់​ផ្ទះ​នោះ​ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាង​ក្នុង​ជាមួយ​ព្រះអង្គ​ទេ​ លើកលែង​តែ​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​


ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​


វិញ្ញាណ​របស់​នាង​ក៏​ត្រលប់​មក​វិញ​ ហើយ​នាង​បាន​ក្រោក​ឈរ​ភ្លាម​ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ផ្ដល់​អាហារ​ឲ្យ​នាង​បរិភោគ។​


ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​


ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​


ពេលនោះ​ លោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព​ ហើយ​និយាយ​ថា៖​ «តេប៊ីថា​អើយ!​ ចូរ​ក្រោក​ឡើង​ចុះ!»​ ពេល​នោះ​ នាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស​ នាង​ក៏​ក្រោក​អង្គុយ។​


ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជនជាតិ​ជាច្រើន»។​ គាត់​ជា​ឪពុក​របស់​យើង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ ដែល​គាត់​បាន​ជឿ​ គឺ​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​មាន​បន្ទូល​ឲ្យ​អ្វី​ដែល​គ្មាន​រូបរាងត្រលប់​ជា​មាន​រូបរាង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម