ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
កិច្ចការ 9:28 - Khmer Christian Bible លោកសុលក៏នៅជាមួយពួកសាវក និងបានចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សូលក៏នៅជាមួយពួកគេ ហើយទៅណាមកណាដោយសេរីក្នុងយេរូសាឡិម ទាំងប្រកាសយ៉ាងក្លាហានក្នុងព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏នៅជាមួយពួកសាវក ហើយចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហាន ក្នុងព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន អាល់គីតាប ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយ ក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងនាមអ៊ីសាជាអម្ចាស់ថែមទៀតផង។ |
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ
ដូច្នេះពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះធ្លាប់នៅជាមួយព្រះយេស៊ូ
ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គបានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ
គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីស្គាល់លោកកេផាស ហើយបានស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ