កិច្ចការ 9:27 - Khmer Christian Bible27 នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ប៉ុន្តែបារណាបាសបានទទួលគាត់ ហើយនាំគាត់ទៅជួបពួកសាវ័ក ទាំងរៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ និងរបៀបដែលព្រះអង្គបានមានបន្ទូលនឹងគាត់ ព្រមទាំងរបៀបដែលគាត់បានប្រកាសយ៉ាងក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូវនៅដាម៉ាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប៉ុន្ដែ លោកបាណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក រួចរៀបរាប់ប្រាប់គេពីដំណើរដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់លោក និងពីដំណើរដែលលោកបានប្រកាសយ៉ាងក្លាហាននៅក្រុងដាម៉ាស ក្នុងព្រះនាមព្រះយេស៊ូវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង សូមមើលជំពូកអាល់គីតាប27 ពេលនោះ លោកបារណាបាសបានទទួលសូល ហើយនាំទៅជួបក្រុមសាវ័ក ទាំងរៀបរាប់អំពីលោកសូលបានឃើញអ៊ីសាជាអម្ចាស់នៅតាមផ្លូវ អំពីអ៊ីសាជាអម្ចាស់និយាយមកកាន់គាត់ ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងនាមអ៊ីសា នៅក្រុងដាម៉ាសផងដែរ។ សូមមើលជំពូក |
ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»