លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
កិច្ចការ 7:8 - Khmer Christian Bible ព្រះជាម្ចាស់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀង ដូច្នេះពេលលោកអ័ប្រាហាំបង្កើតបានលោកអ៊ីសាក គាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី ក្រោយមកលោកអ៊ីសាកបង្កើតបានលោកយ៉ាកុប លោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ ព្រះគម្ពីរខ្មែរសាកល ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតាំងសញ្ញាខាងការកាត់ស្បែកដល់លោក។ ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី។ លោកអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយលោកយ៉ាកុបបង្កើតបុព្វបុរសទាំងដប់ពីររូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងសេចក្ដីសញ្ញា ខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។ អាល់គីតាប បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។ |
លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។
បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។
តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែក ឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេ គឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ
ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។