លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
កិច្ចការ 4:5 - Khmer Christian Bible លុះថ្ងៃបន្ទាប់ពួកមេដឹកនាំ ពួកចាស់ទុំ និងពួកគ្រូវិន័យ ក៏ជួបជុំគ្នានៅក្នុងក្រុងយេរូសាឡិម ព្រះគម្ពីរខ្មែរសាកល លុះស្អែកឡើង ពួកមេគ្រប់គ្រងរបស់ជនជាតិយូដា ពួកចាស់ទុំ និងពួកគ្រូវិន័យបានប្រជុំគ្នានៅយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម អាល់គីតាប លុះស្អែកឡើង ពួកមេដឹកនាំ ពួកអះលីជំអះ និងពួកតួនប្រជុំគ្នានៅក្រុងយេរូសាឡឹម |
លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
ថ្ងៃមួយនៅពេលព្រះអង្គកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងប្រកាសដំណឹងល្អនោះ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានក្រោកឈរឡើង
លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖
ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក
ពេលនោះ លោកពេត្រុសបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏និយាយទៅពួកគេថា៖ «ឱពួកអ្នកដឹកនាំ និងពួកចាស់ទុំរបស់ប្រជាជនអើយ!
ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។
ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យ ហើយពួកគេក៏នាំគ្នាមកចាប់លោកស្ទេផានយកទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាកំពូល។