Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:5 - ព្រះគម្ពីរខ្មែរសាកល

5 លុះ​ស្អែកឡើង ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​បាន​ប្រជុំគ្នា​នៅ​យេរូសាឡិម

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 លុះ​ថ្ងៃ​បន្ទាប់​ពួក​មេ​ដឹកនាំ​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូ​វិន័យ​ ក៏​ជួបជុំ​គ្នា​នៅក្នុង​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លុះ​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​អះលី‌ជំអះ និង​ពួក​តួន​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង




កិច្ចការ 4:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!


លុះ​ព្រលឹមឡើង​ភ្លាម ពួក​នាយកបូជាចារ្យ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ពួក​គ្រូវិន័យ និង​ក្រុមប្រឹក្សា​ទាំងមូល រួច​ពួកគេ​ចង​ព្រះយេស៊ូវ​នាំទៅ​ប្រគល់​ឲ្យ​ពីឡាត់​។


នៅគ្រានោះ មានកើតឡើងដូច្នេះ​: ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះវិហារ ព្រមទាំង​ប្រកាសដំណឹងល្អ មាន​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ចូលមក​ជាមួយ​ពួក​ចាស់ទុំ


លុះ​ព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យ​របស់​ប្រជាជន ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ជួបជុំគ្នា​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ


បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក


ព្រមទាំង​អំពី​របៀបដែល​ពួក​នាយកបូជាចារ្យ និង​ពួក​មេគ្រប់គ្រង​របស់យើង​បាន​ប្រគល់​លោក​ទៅក្នុង​ការកាត់ទោសប្រហារជីវិត ហើយ​ពួកគេ​ក៏​ឆ្កាង​លោក​ផង​។


ពេលនោះ ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “មេគ្រប់គ្រង​របស់​ប្រជាជន និង​ចាស់ទុំ​ទាំងឡាយ​អើយ​!


ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក​ទៅ​ខាងក្រៅ​បន្តិច​សិន


ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ដែរ គេ​ក៏​ចូលមក​ចាប់​ស្ទេផាន ហើយ​នាំ​គាត់​ទៅ​ក្រុមប្រឹក្សា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម