ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ»
កិច្ចការ 4:30 - Khmer Christian Bible ដោយព្រះអង្គលូកព្រះហស្ដមកប្រោសឲ្យជា ព្រមទាំងធ្វើឲ្យមានទីសំគាល់ និងការអស្ចារ្យកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនឹងធ្វើទីសំគាល់ នឹងការអស្ចារ្យ ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ អាល់គីតាប សូមសំដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសំគាល់ និងអំណាចកើតឡើង ក្នុងនាមអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់»។ |
ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ»
ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
ពួកគេមានសេចក្ដីស្ញប់ស្ញែងក្នុងចិត្ដគ្រប់គ្នា ហើយការអស្ចារ្យ និងទីសំគាល់អស្ចារ្យជាច្រើនបានកើតឡើងតាមរយៈពួកសាវក។
ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។
ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»
នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។
ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង
មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន