ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 4:14 - Khmer Christian Bible

ព្រមទាំង​ឃើញ​បុរស​ដែល​បាន​ជា​នោះ​កំពុង​ឈរ​ជាមួយ​គាត់​ទាំង​ពីរ​នាក់​ទៀត​ នោះ​ពួកគេ​គ្មាន​អ្វី​ឆ្លើយ​តប​បាន​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ឃើញ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​កំពុង​ឈរ​ជាមួយ​អ្នកទាំងពីរ​ផង ពួកគេ​ក៏​គ្មានពាក្យតបតសោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​បាន​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។

សូមមើលជំពូក



កិច្ចការ 4:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ


នោះ​ចូរ​អស់​លោក​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ចុះ​ថា​ គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ដែល​ពួក​លោក​បាន​ឆ្កាង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​ហើយ​ ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​


ដូច្នេះ​ពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ ហើយ​ក្រោយពី​បាន​យល់​ថា​ គាត់​ទាំង​ពីរ​ជា​មនុស្ស​មិន​បាន​រៀន​សូត្រ​ និង​មិន​សូវ​ចេះដឹង​ ពួកគេ​ក៏​ស្ញប់ស្ញែង​ ហើយ​ទទួល​ស្គាល់​ថា​ គាត់​ទាំង​ពីរ​នេះ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូ​


ពេល​នោះ​ពួកគេ​បាន​បង្គាប់​គាត់​ទាំង​ពីរ​ឲ្យ​ចេញ​ពី​ក្រុម​ប្រឹក្សា​កំពូល​ទៅ​ក្រៅ​ ហើយ​ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​


«តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​មនុស្ស​ទាំង​នេះ?​ ដ្បិត​តាមរយៈ​អ្នក​ទាំង​នេះ​ ទីសំគាល់​ជាក់​ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន‍​ដែរ។​


ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​