Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:16 - Khmer Christian Bible

16 «តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​មនុស្ស​ទាំង​នេះ?​ ដ្បិត​តាមរយៈ​អ្នក​ទាំង​នេះ​ ទីសំគាល់​ជាក់​ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន‍​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ថា​៖ “តើ​យើង​ត្រូវ​ធ្វើ​អ្វី​នឹង​អ្នក​ទាំងនេះ​? ដ្បិត​ទីសម្គាល់​ដ៏ជាក់លាក់​បាន​កើតឡើង​ដោយ​អ្នកទាំងនេះ​មែន ជា​ការ​ជាក់ច្បាស់​ដល់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម ហើយ​យើង​មិនអាច​បដិសេធ​បានទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សំគាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

សូមមើលជំពូក ចម្លង




កិច្ចការ 4:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​


គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​អសោច​ ឈ្មោះ​យេស៊ូ​បារ៉ាបាស​


ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​មាន​ថ្វីមាត់​ ព្រមទាំង​ប្រាជ្ញា​ដែល​គូ​វិវាទ​ទាំង​អស់​មិន​អាច​ត​តាំង​ ឬ​ជំទាស់​នឹង​អ្នក​រាល់គ្នា​បាន​ឡើយ។​


ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​


ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម