ភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។
កិច្ចការ 3:8 - Khmer Christian Bible គាត់ក៏ស្ទុះក្រោកឈរឡើងដើរទៅមក ហើយបានចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ដោយដើរផងលោតផង ទាំងសរសើរតម្កើងព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល នោះគាត់ក៏ស្ទុះក្រោកឈរ ដើរចុះដើរឡើង ហើយចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង សរសើរតម្កើងព្រះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង អាល់គីតាប គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងម៉ាស្ជិទជាមួយសាវ័កទាំងពីរនាក់ ទាំងដើរផង លោតផង និងសរសើរតម្កើងអុលឡោះផង។ |
ភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។
ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត»
រួចមនុស្សដែលមានវិញ្ញាណអាក្រក់លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំងអស់គ្នា រហូតធ្វើឲ្យពួកគេមានរបួស ហើយរត់ចេញពីផ្ទះនោះ ទាំងអាក្រាត
រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ