ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ»
កិច្ចការ 3:11 - Khmer Christian Bible កាលគាត់កំពុងកៀកដៃជាមួយលោកពេត្រុស និងលោកយ៉ូហាន នោះបណ្ដាជនទាំងអស់ក៏រត់មកឯពួកគេនៅត្រង់សាលាសំណាក់មួយដែលហៅថា សាលាសំណាក់សាឡូម៉ូន ទាំងស្ញប់ស្ញែងយ៉ាងខ្លាំង។ ព្រះគម្ពីរខ្មែរសាកល នៅពេលបុរសនោះកំពុងតាមជាប់ពេត្រុស និងយ៉ូហាន ប្រជាជនទាំងអស់ក៏ស្រឡាំងកាំង ហើយនាំគ្នារត់មករកពួកគេ នៅត្រង់របៀងមួយដែលគេហៅថា “របៀងសាឡូម៉ូន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។ អាល់គីតាប បុរសនោះនៅជាប់ជាមួយពេត្រុស និងយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមអ្នកទាំងពីរនៅបរិវេណស៊ូឡៃម៉ាន។ |
ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ»
បុរសដែលពួកអារក្សបានចេញនោះ បានអង្វរសុំនៅជាមួយព្រះអង្គ ប៉ុន្ដែព្រះអង្គបានចាត់គាត់ឲ្យទៅវិញ ដោយមានបន្ទូលថា៖
កាលបានឮសំឡេងនេះ នោះបណ្ដាជនក៏នាំគ្នាមកមើល ហើយធ្វើឲ្យពួកគេស្រឡាំងកាំង ព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេផ្ទាល់។
ពេលលោកពេត្រុសឃើញដូច្នេះ គាត់ក៏និយាយទៅបណ្ដាជនទាំងនោះថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានឹកអស្ចារ្យចំពោះហេតុការណ៍នេះដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលយើង ហាក់បីដូចជាយើងបានធ្វើឲ្យបុរសនេះដើរបានដោយសារអំណាចរបស់យើងផ្ទាល់ ឬដោយសារយើងគោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ?
ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងចូលមកក្នុងព្រះវិហារ នោះគាត់ក៏សុំទានពីអ្នកទាំងពីរ
ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានសម្លឹងមើលទៅគាត់ រួចនិយាយថា៖ «ចូរសម្លឹងមើលមកពួកយើង!»
មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន