បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អ្នកផ្សេងទៀតនៅលើកោះនោះដែលមានជំងឺបាននាំគ្នាមករកលោកប៉ូល ហើយក៏បានជាទាំងអស់គ្នាដែរ។
ក្រោយពីការនេះបានកើតឡើង អ្នកឯទៀតនៅកោះនោះដែលមានជំងឺក៏ចូលមកដែរ ហើយពួកគេក៏ត្រូវបានប្រោសឲ្យជា។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ
កេរ្ដិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយពាសពេញស្រុកស៊ីរី គេបាននាំយកមនុស្សទាំងអស់ដែលមានជំងឺរោគាផ្សេងៗមកឯព្រះអង្គ មានទាំងមនុស្សឈឺធ្ងន់ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃជើងផង ហើយព្រះអង្គបានប្រោសគេឲ្យជាទាំងអស់គ្នា។
ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុស ពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ
ដូច្នេះ ពួកគេបានគោរពយើងជាខ្លាំង ហើយពេលយើងចេញដំណើរ ពួកគេក៏បានឧបត្ថម្ភអ្វីៗតាមសេចក្ដីត្រូវការដែរ។
ពេលនោះឪពុកលោកពូព្លាសបានដេកគ្រុន ទាំងមានរោគមួល លោកប៉ូលចូលទៅអធិស្ឋានដាក់ដៃលើគាត់ប្រោសគាត់ឲ្យជា។
មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ