ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 26:1 - Khmer Christian Bible

ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «អ្នក​មាន​សិទ្ធិ​និយាយ​អំពី​ខ្លួន​ឯង‍!»​ ដូច្នេះ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ ទាំង​លើក​ដៃ​ថា៖​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “អ្នក​មានសិទ្ធិ​និយាយ​អំពី​ខ្លួនឯង​បាន”។ ប៉ូល​ក៏​លាត​ដៃ ហើយ​ចាប់ផ្ដើម​ឆ្លើយការពារខ្លួន​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ​ពារ​ខ្លួន​បាន»។ ពេល​នោះ លោក​ប៉ុល​ក៏​លាត​ដៃ​ឡើង ហើយ​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌រាជា​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ‌សា​ខ្លួន​ថា

សូមមើលជំពូក

អាល់គីតាប

ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ‌ពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក



កិច្ចការ 26:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

«គម្ពីរ​វិន័យ​របស់​យើង​មិន​ដាក់​ទោស​អ្នកណា​ម្នាក់​ឡើយ​ លុះត្រា​តែ​បាន​ស្ដាប់​ ហើយ​ដឹង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​មុន​សិន»​


«បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ ឥឡូវ​នេះ​ សូម​ស្ដាប់​ខ្ញុំ​ឆ្លើយ​ការពារ​សិន!»​


ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​


ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា​ ការ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ​ នោះ​មិន​សម​ហេតុផល​ទេ»‍។​


«‍ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​សំណាង​ណាស់​ថ្ងៃ​នេះ​ ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះអង្គ​អំពី​សេចក្ដី​ទាំងឡាយ​ ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទប្រកាន់​ខ្ញុំ​


ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​


ហើយ​គាត់​បាន​ថ្លែង​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «យើង​បាន​លូក​ដៃ​របស់​យើង​ពេញ​មួយ​ថ្ងៃ​ទៅ​ឯ​ជនជាតិ​មួយ​ដែល​មិន​ស្ដាប់បង្គាប់​ ហើយ​ចេះតែ​ប្រឆាំង»។​