«គម្ពីរវិន័យរបស់យើងមិនដាក់ទោសអ្នកណាម្នាក់ឡើយ លុះត្រាតែបានស្ដាប់ ហើយដឹងអំពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាមុនសិន»
កិច្ចការ 25:27 - Khmer Christian Bible ដ្បិតខ្ញុំយល់ឃើញថា ការបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ពីទោសរបស់គេ នោះមិនសមហេតុផលទេ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំយល់ឃើញថាមិនសមទេ ដែលបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់បណ្ដឹងអំពីគាត់”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំយល់ថា ការដែលបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ពីរឿងដែលគេចោទប្រកាន់គាត់ នោះមិនសមហេតុផលឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។ អាល់គីតាប ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។ |
«គម្ពីរវិន័យរបស់យើងមិនដាក់ទោសអ្នកណាម្នាក់ឡើយ លុះត្រាតែបានស្ដាប់ ហើយដឹងអំពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាមុនសិន»
ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន
ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ដូច្នេះលោកប៉ូលក៏និយាយការពារខ្លួន ទាំងលើកដៃថា៖