ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?»
កិច្ចការ 25:12 - Khmer Christian Bible ពេលលោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សារួចហើយ ក៏និយាយថា៖ «អ្នកបានសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជមិនខាន!» ព្រះគម្ពីរខ្មែរសាកល ក្រោយពីពិគ្រោះជាមួយក្រុមប្រឹក្សា ភេស្ទុសតបថា៖ “អ្នកបានប្ដឹងឧទ្ធរណ៍ទៅសេសារហើយ ដូច្នេះអ្នកនឹងទៅជួបសេសារ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានពិគ្រោះជាមួយក្រុមប្រឹក្សារបស់លោករួចហើយ លោកភីស្ទុសឆ្លើយថា៖ «អ្នកបានសុំរើក្តីទៅសេសារហើយ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។ អាល់គីតាប លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅស្តេចអធិរាជ ដូច្នេះ អ្នកនឹងទៅជួបស្តេចអធិរាជ!»។ |
ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?»
ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ»
នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។
លុះប៉ុន្មានថ្ងៃក្រោយមក ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារា ដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។
ប៉ុន្ដែពេលប៉ូលសុំឲ្យឃុំគាត់ទុកដើម្បីប្ដឹងឧទ្ធរណ៍សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជ ខ្ញុំក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំអាចបញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។
ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «បើបុរសនេះមិនបានប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជទេ យើងអាចដោះលែងបាន»។
នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ
ពេលយើងចូលទៅក្នុងក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។
ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសារ និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំងស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី