ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។
កិច្ចការ 23:27 - Khmer Christian Bible បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម ព្រះគម្ពីរខ្មែរសាកល បុរសនេះត្រូវពួកជនជាតិយូដាចាប់ ហើយរៀបនឹងត្រូវពួកគេសម្លាប់ បានជាខ្ញុំបាទនាំទាហានមកសង្គ្រោះគាត់ ដោយដឹងថាគាត់មានសញ្ជាតិរ៉ូម៉ាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនេះ ត្រូវពួកសាសន៍យូដាចាប់បាន ហើយគេបម្រុងនឹងសម្លាប់គាត់។ ប៉ុន្ដែ កាលខ្ញុំបាទនាំទាហានឡើងទៅសង្គ្រោះគាត់ ទើបដឹងថា គាត់ជាសាសន៍រ៉ូម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំង ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ អាល់គីតាប ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំដឹងថា គាត់ជាជនជាតិរ៉ូម៉ាំងខ្ញុំឲ្យទាហានទៅធ្វើអន្ដរាគមន៍រំដោះគាត់មក។ |
ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។
គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង