រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀន ដែលបានកើតឡើងដល់លោកស្ទេផាន ពួកគេបានទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ
កិច្ចការ 21:2 - Khmer Christian Bible ហើយពេលឃើញមានសំពៅទៅស្រុកភេនីស យើងក៏ជិះសំពៅនោះទៅមុខទៀត។ ព្រះគម្ពីរខ្មែរសាកល យើងឃើញសំពៅមួយដែលនឹងឆ្លងទៅហ្វេនីស៊ី ដូច្នេះយើងក៏ចុះសំពៅចេញដំណើរទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត អាល់គីតាប មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ |
រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀន ដែលបានកើតឡើងដល់លោកស្ទេផាន ពួកគេបានទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ
ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
ពេលយើងឃើញកោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងឆ្វេងកោះនោះ តម្រង់ទៅស្រុកស៊ីរី ហើយក៏មកដល់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។
នៅទីនោះ លោកនាយទាហានរកបានសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅស្រុកអ៊ីតាលី ដូច្នេះគាត់ក៏នាំយើងចុះក្នុងសំពៅនោះ។