ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
កិច្ចការ 2:45 - Khmer Christian Bible ពួកគេលក់ទ្រព្យសម្បត្ដិ និងអ្វីៗជារបស់ខ្លួន ព្រមទាំងចែកទ្រព្យសម្បត្ដិទាំងនោះដល់គ្រប់គ្នាតាមសេចក្ដីត្រូវការរៀងៗខ្លួន។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលពួកគេមាន ហើយចែករបស់ទាំងនោះដល់ទាំងអស់គ្នា តាមដែលម្នាក់ៗត្រូវការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ អាល់គីតាប គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ |
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្ដភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្ដភក្ដិអាចស្វាគមន៍អ្នករាល់គ្នាមកក្នុងលំនៅអស់កល្បជានិច្ច។
ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
នៅក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ខ្វះខាតឡើយ ដ្បិតអស់អ្នកដែលមានដី ឬមានផ្ទះ គេបានលក់ ហើយយកប្រាក់ដែលបានពីការលក់របស់ទាំងនោះ
មកដាក់នៅទៀបជើងរបស់ពួកសាវក ហើយគេក៏ចែកឲ្យគ្រប់គ្នាតាមដែលម្នាក់ៗត្រូវការ។
ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ
ដូចមានសេចក្ដីចែងទុកថា៖ «គាត់បានចែកចាយ គាត់បានឲ្យទានដល់ពួកអ្នកក្រ ហើយសេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ច»
បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?