Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:8 - Khmer Christian Bible

8 លោក​សាខេ​ក៏​ក្រោក​ឈរ​ទូល​ទៅ​ព្រះអម្ចាស់​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ចែក​ទ្រព្យ​សម្បត្ដិ​ពាក់​កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រ​ ហើយ​បើ​ខ្ញុំ​កេង​បន្លំ​អ្វី​មួយ​ពី​អ្នកណា​ម្នាក់​ ខ្ញុំ​នឹង​សង​វិញ​មួយ​ជា​បួន​ដង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រីឯ​សាខេក៏​ឈរ ទូល​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នឹង​ឲ្យ​ពាក់កណ្ដាល​នៃ​ធនធាន​របស់ទូលបង្គំ​ដល់​អ្នកក្រ ហើយ​បើសិន​ទូលបង្គំ​ចេះតែចោទយក​អ្វី​ពី​អ្នកណា ទូលបង្គំ​នឹង​សង​មួយជាបួន​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា៖ «មើល៍! ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​បំបាត់​អ្វី​ដល់​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​មួយ​ជា​បួន​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សាខេ​ក្រោក​ឈរ​ឡើង ជម្រាប​អ៊ីសា‌ជាអម្ចាស់​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ខ្ញុំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ខ្ញុំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កំរិត ខ្ញុំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។

សូមមើលជំពូក ចម្លង




លូកា 19:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ចូរ​យក​របស់​នៅ​ខាង​ក្នុង​មក​ចែក​ទាន​ នោះ​របស់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់គ្នា។​


ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្តិ​សម្រាប់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់​ទៅ​ នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នក​រាល់គ្នា​មក​ក្នុង​លំនៅ​អស់​កល្ប​ជានិច្ច។​


ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម